បរទេស៖ ក្លឹប Liverpool គ្រោងនឹងជួបពិភាក្សាគ្នាជាថ្មីជាមួយកីឡាករ Marc Guehi បន្ទាប់ពីកីឡាករសញ្ជាតិអង់គ្លេសនឹងដឹកនាំក្លឹប Crystal Palace ប្រកួតជាមួយក្លឹបហង្សក្រហមក្នុងការប្រកួត Community Shield នៅ Wembley ។
បើយោងតាមការរាយការណ៍របស់ Mail Sport បានអោយដឹងថាកីឡាករ Guehi និង Palace នឹងព្យាយាមយកឈ្នះលើក្រុមហង្សក្រហមនៅកីឡដ្ឋាន Wembley ដើម្បីឈ្នះពានរង្វាន់ជាលើកទីពីរក្រោមការដឹកនាំរបស់ Oliver Glasner ប៉ុន្តែប្រធានក្រុម Guehi អាចនឹងទៅកាន់តុចរចាជាមួយក្រុមគូរប្រជែង ខណៈដែលគាត់សង្ឃឹមថានឹងទទួលបាននូវការផ្លាស់ប្តូរនៅរដូវក្តៅទៅកាន់កីឡដ្ឋាន Anfield ។ ក្លឹប Crystal Palace ត្រូវបានគេជឿថាចង់បានប្រហែល ៤៥លានផោន សម្រាប់ Guehi ដែលត្រូវបានគេរំពឹងថានឹងមិនបង្ខំធ្វើការផ្ទេរនោះទេ ប្រសិនជាក្លឹប Crystal បដិសេធសំណើរ៕



