បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Liverpool ចង់នាំយកការពង្រឹងខ្សែការពារបន្ថែមទៀត មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ ហើយពួកគេបានចាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករ Marc Guehi និង Giovanni Leoni ។
ក្លឹប Crystal Palace មានការបើកចំហក្នុងការលក់ Guehi ខណៈដែលពួកគេមិនចង់បាត់បង់គាត់ដោយឥតគិតថ្លៃនៅឆ្នាំក្រោយនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ ខណៈដែលហង្សក្រហមត្រូវបានគេរាយការណ៍ថាមើលឃើញ Leoni ជា “ខ្សែការពារកណ្តាលវ័យក្មេងល្អបំផុតនៅអឺរ៉ុប” ៕



