បរទេស៖ ភ្នាក់ងាររបស់ Gianluigi Donnarumma លោក Enzo Raiola បានបើកចំហរអំពីស្ថានភាពរបស់អ្នកចាំទីនៅ Paris Saint-Germain ប៉ុន្មានម៉ោងបន្ទាប់ពីកីឡាករអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពីការចាកចេញរបស់គាត់ពីក្លឹបនៅបារាំង។
ថ្លែងទៅកាន់ Sky Sports លោក Raiola បាននិយាយថា “យើងនឹងពិចារណាដំណោះស្រាយឥឡូវនេះ ប្រហែលជានៅក្នុងក្របខ័ណ្ឌ Premier League នឹងមានក្លឹបនានាអាចផ្តល់អោយតាមអ្វីដែលចង់បាន។ ក្លឹប Paris Saint-Germain កំពុងស្នើសុំលុយមួយកញ្ចប់ធំ។ ពួកគេនិយាយអំពីការគោរព ប៉ុន្តែវាគឺអំពីប្រាក់តែប៉ុណ្ណោះ”៕



