បរទេស៖ ក្លឹប Como មានឆន្ទៈក្នុងការចុះហត្ថលេខាយកកីឡាករ Aymeric Laporte និងប្រយុទ្ធជាមួយ Athletic Bilbao ខណៈដែលខ្សែការពារគ្រោងនឹងបញ្ចប់កិច្ចសន្យារបស់គាត់នៅ Al-Nassr ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចសន្យារបស់គាត់ក្នុងពេលឆាប់ៗនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាក្លឹប Como បានក្លាយជាក្លឹបមួយទៀត ដែលនឹងត្រូវមកប្រកួតប្រជែងមួយ Athletic សម្រាប់ការចុះហត្ថលេខាយកកីឡាករសញ្ជាតិអេស្ប៉ាញ៕