Leeds បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Noah Okafor

បរទេស៖ ក្លឹប Leeds United បានត្រៀមក្នុងការវិលត្រលប់មកប្រកួតប្រជែងនៅ Premier League ស្របពេលដែលក្លឹបខិតជិតការផ្ទេរយកកីឡាករ Noah Okafor របស់ AC Milan ។

ហើយបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport និង Football Italia បានឱ្យដឹងថា Leeds បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Okafor ។ ក្រុមដែលទើបនឹងឡើងមកកាន់ Premier League ឥឡូវនេះកំពុងផ្តោតលើការបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍កីឡាករពីក្លឹប AC Milan ខណៈខាងក្លឹបមិនទាន់ព្រមព្រៀងសម្រាប់ការផ្ទេរនេះទេ។ ក្លឹប Milan បានកំពុងឆ្លុះបញ្ចាំងពីការផ្ទេរដែលនឹងឃើញ Okafor ចាកចេញពី San Siro បន្ទាប់ពីត្រលប់មកពីការខ្ចីជើងរយៈពេលប្រាំមួយខែនៅ Napoli ៕

Previous articleComo ចង់ចុះហត្ថលេខាយកកីឡាករ Aymeric Laporte
Next articleBarca សម្លឹងឃើញ Benjamin Pavard ជាជម្រើសមកពង្រឹងតំបន់ការពាររបស់ខ្លួន