បរទេស៖ ក្លឹប Barcelona បានដាក់សំណើរក្នុងការផ្ទេរកីឡាករ Benjamin Pavard របស់ Inter បន្ទាប់ពីកីឡាករ Inigo Martinez បានចាកចេញទៅកាន់អារ៉ាប៊ីសាអូឌីត ប៉ុន្តែបញ្ហាហិរញ្ញវត្ថុ និងសមតុល្យក្រុមធ្វើឱ្យមានការលំបាកសម្រាប់ការផ្ទេរនេះ។
ក្លឹប Barca ត្រូវបានរាយការណ៍ថាបានបង្កើតឪកាសក្នុងការចុះហត្ថលេខាលើខ្សែការពារ Benjamin Pavard របស់ Inter បន្ទាប់ពីការចាកចេញភ្លាមៗរបស់ Inigo Martinez ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រុមយក្សកាតាឡាន់មានភាពខ្វះខាតនៅក្នុងតំបន់ការពារកណ្តាល ហើយខណៈពេលដែលទីផ្សារដោះដូរកីឡាករនៅតែបើករហូតដល់ខែកញ្ញា ធ្វើអោយកីឡាករមួយចំនួនក្លាយជាគោលដៅរបស់ក្លឹប Barcelona។ កីឡាករ Pavard ដែលពីមុនធ្លាប់នៅលើរ៉ាដារបស់ Barca កាលពីឆ្នាំ២០២៣ ក៏បានត្រលប់មកក្លាយជាជម្រើសដ៏មានសក្តានុពលម្តងទៀត៕