ក្លឹប Fenerbahce រកបានអ្នកមកជំនួសកន្លែងលោក Jose Mourinho ដែលត្រូវបណ្តេញចេញ

បរទេស៖ យោងតាមសារព័ត៌មានទួរគី Ensonhaber បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្លិប Fenerbahce ក្នុងការចុះហត្ថលេខាលើគ្រូបង្វឹកថ្មី បន្ទាប់ពីបានបណ្តេញលោក Jose Mourinho ចេញពីតំណែង ហាក់ដូចជាបានទទួលផ្លែផ្កាហើយ ដោយក្លិបយក្សនៅលីគកំពូលតួកគីនេះ ជិតឈានដល់កិច្ចព្រមព្រៀងដើម្បីតែងតាំងលោក Tedesco ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក។

Jose-Mourinho

ក្លិប Fenerbahce ពិតជាមានបំណងចង់បញ្ចប់កិច្ចការ និងយកគ្រូបង្វឹកថ្មី បន្ទាប់ពីបានបណ្តេញលោក Mourinho ចេញ។ លោកគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដ៏ល្បីល្បាញរូបនេះត្រូវបានដកចេញពីតួនាទី បន្ទាប់ពីគាត់មិនអាចដឹកនាំក្លិប Fenerbahce ឱ្យឈានទៅវគ្គចែកពូល Champions League បាន ដោយបានចាញ់ការប្រកួតវគ្គជម្រុះទល់នឹងក្លិប Benfica។ ចាប់តាំងពីពេលនោះមក ឈ្មោះដូចជាលោក Ange Postecoglou និងគ្រូបង្វឹកក្លិប Stuttgart លោក Sebastian Hoeness ត្រូវបានគេលើកឡើង។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Luciano Spalletti និងអតីតគ្រូបង្វឹកក្លិប AC Milan លោក Sergio Conceicao ក៏ត្រូវបានផ្សារភ្ជាប់ផងដែរ។

សារព័ត៌មាន Ensonhaber បានបន្ថែមទៀតថា ក្លិប Fenerbahce ត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការអំពីការតែងតាំងលោក Tedesco ក្នុងពេលឆាប់ៗនេះ ដោយគ្រូបង្វឹកវ័យ ៣៩ ឆ្នាំរូបនេះបានអះអាងថា គាត់នឹង «ធ្វើឱ្យក្រុមក្លាយជាជើងឯកនៅក្នុងឆ្នាំដំបូង»យោងតាមអ្នកកាសែត Yagiz Sabuncuoglu បានឱ្យដឹងថា លោក Gokhan Gonul ត្រូវបានគេរំពឹងថានឹងក្លាយជាជំនួយការរបស់លោក Tedesco ក្នុងក្រុមគ្រូបង្វឹក។

FBL-EUR-NATIONS-BEL-ITA

វាទំនងជាថា លោក Tedesco នឹងចូលកាន់តំណែងមុនការប្រកួតបន្ទាប់របស់ក្លិប Fenerbahce ដែលគ្រោងនឹងលេងនៅថ្ងៃអាទិត្យ ទី ១៤ ខែកញ្ញា ទល់នឹងក្លិប Trabzonspor៕

Previous articleអតីតតារាឆ្នើមរបស់ Arsenal និង Chelsea ជឿជាក់ថា Amorim អាចត្រូវបណ្តេញចេញមុនថ្ងៃបុណ្យណូអែល
Next articleកីឡាកររូបនេះ អាចនឹងពាក់អាវលេខ១០ របស់ Messi នៅក្រុមជម្រើសជាតិអាហ្សង់ទីន