Oleksandr Zinchenko ត្រូវបានអាជ្ញាធរពន្ធដារបញ្ជាឱ្យបង់វិក្កយបត្រពន្ធចំនួន ៣០០,០០០ ផោន

បរទេស៖ យោងតាមកាសែត The Sun បានឱ្យដឹងថា អាជ្ញាធរពន្ធដារ HMRC បានបញ្ជាឱ្យកីឡាករ Zinchenko បង់វិក្កយបត្រពន្ធដែលមានតម្លៃ ៣០០,០០០ ផោន។ ព័ត៌មានលម្អិតនៃចំនួនពន្ធនេះបានលេចចេញ បន្ទាប់ពីកីឡាករដែល Arsenal ដាក់ឱ្យខ្ចីជើងរូបនេះ បានសម្រេចចិត្តបិទក្រុមហ៊ុន Alex Zinchenko Image Rights របស់គាត់ដោយស្ម័គ្រចិត្ត។ អាជ្ញាធរពន្ធដារ HMRC ធ្លាប់បានដាក់ពាក្យទៅតុលាការជាន់ខ្ពស់ដើម្បីបិទក្រុមហ៊ុននេះ។ Zinchenko គឺជាម្ចាស់ភាគហ៊ុនតែមួយគត់នៅក្នុងក្រុមហ៊ុនរហូតដល់មន្ត្រីសហព័ន្ធបាល់ទាត់អ៊ុយក្រែន លោក Artemijs Rjabovs ចូលកាន់កាប់ និងប្តូរឈ្មោះក្រុមហ៊ុនទៅជា Ozir Ltd។

Arsenal FC v PSV Eindhoven - UEFA Champions League 2024/25 Round of 16 Second Leg

Zinchenko ក៏ត្រូវបង់វិក្កយបត្រចំនួន ៣៥,០០០ ផោន ដល់ក្រុមហ៊ុនគណនេយ្យកររបស់គាត់ផងដែរ។ កីឡាករជម្រើសជាតិអ៊ុយក្រែនរូបនេះបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិប Forest ក្នុងលក្ខខណ្ឌខ្ចីជើងអំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីពេលថ្មីៗនេះ បន្ទាប់ពីគាត់មិនទទួលបានការពេញចិត្តពីលោក Arteta ហើយបានជួបការលំបាកក្នុងការបង្ហាញខ្លួននៅលើទីលានក្នុងអំឡុងយុទ្ធនាការរដូវកាល ២០២៤-២៥។

ក្លិប Forest ត្រូវបានបង្ខំឱ្យដកឈ្មោះកីឡាករ Zinchenko និងកីឡាករដែលចុះហត្ថលេខាថ្មី Omari Hutchinson ចេញពីបញ្ជីឈ្មោះសម្រាប់ពាន Europa League ក្នុងរដូវកាល ២០២៥-២៦ ដោយសារតែច្បាប់កូតាកីឡាករថ្នាលរបស់ UEFA។

FBL-ENG-PR-TOTTENHAM-BRIGHTON

ជាមួយនឹងការដែលលោក Ange Postecoglou ត្រូវបានគេរំពឹងថានឹងមកជំនួសលោក Nuno Espirito Santo ជាគ្រូបង្វឹករបស់ក្លិប Forest នោះ កីឡាករ Zinchenko សង្ឃឹមថានឹងធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអូស្ត្រាលីរូបនេះចាប់អារម្មណ៍ និងបង្ហាញខ្លួនជាប្រចាំក្នុងជម្រើស ១១ នាក់ដំបូងរបស់គាត់នៅរដូវកាលនេះ។ ក្លិប Forest នឹងត្រូវជួបជាមួយក្លិបមេរបស់ Zinchenko គឺក្លិប Arsenal នៅថ្ងៃសៅរ៍ខាងមុខ នៅក្នុងលីគ Premier League៕

Previous articleកីឡាកររូបនេះ អាចនឹងពាក់អាវលេខ១០ របស់ Messi នៅក្រុមជម្រើសជាតិអាហ្សង់ទីន
Next articleReal Betis នឹងផ្តល់ការលើកទឹកចិត្តមួយនេះសម្រាប់កីឡាករ Isco