Martin Odegaard ត្រូវបានបង្ខំឱ្យប្តូរចេញក្នុងការប្រកួតទល់នឹងក្រុម West Ham

បរទេស៖ ក្រុម Arsenal បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ ខណៈដែលកីឡាករ Odegaard បានរងរបួសម្តងទៀត។ ប្រធានក្រុម Gunners រូបនេះ ត្រូវបានបង្ខំឱ្យដកខ្លួនចេញនៅនាទីទី ២៩ នៃការប្រកួត Premier League ទល់នឹងក្រុម West Ham នៅកីឡដ្ឋាន Emirates Stadium ដែលបានបន្ថែមបញ្ហារបស់លោក Mikel Arteta នៅក្នុងដំណាក់កាលដំបូងនៃរដូវកាលនេះ។

odegaard

វាជាលើកទីបីហើយ ដែលកីឡាករវ័យ ២៦ ឆ្នាំ រូបនេះត្រូវបានបង្ខំឱ្យចាកចេញពីទីលានដោយសារតែរបួស។ កាលពីខែសីហា ក្នុងការប្រកួតទល់នឹងក្រុម Leeds United កីឡាករ Odegaard បានដួលចំស្មា ដែលនាំឱ្យគាត់ខកខានការហ្វឹកហាត់នៅប៉ុន្មានថ្ងៃបន្ទាប់។ គាត់ត្រូវបានដាក់ឈ្មោះនៅលើកៅអីបម្រុងសម្រាប់ការប្រកួតដ៏ធំទល់នឹងក្រុម Liverpool នៅចុងខែសីហា។ បន្ទាប់មក បន្ទាប់ពីការសម្រាកអន្តរជាតិខែកញ្ញា បញ្ហាស្មារបស់គាត់កាន់តែអាក្រក់ទៅៗក្នុងការប្រកួតទល់នឹងក្រុម Nottingham Forest ដោយក្រុម Arsenal ត្រូវបានបង្ខំឱ្យដកគាត់ចេញនៅនាទីទី ១៧។ គាត់បានខកខានការប្រកួតចំនួនបីគឺ៖ ការប្រកួតបើកឆាក Champions League ទល់នឹង Athletic Club ការប្រកួតលីគទល់នឹង Manchester City និងការប្រកួត EFL Cup ទល់នឹងក្រុមតូច Port Vale

បន្ទាប់ពីត្រូវបានប្តូរចេញក្នុងការប្រកួតទល់នឹងក្រុម Hammers កាលពីថ្ងៃសៅរ៍ កីឡាករជម្រើសជាតិណ័រវេសរូបនេះបានក្លាយជាកីឡាករទីមួយក្នុងប្រវត្តិសាស្ត្រ Premier League ដែលត្រូវបានដកចេញក្នុងតង់ទីមួយនៃការប្រកួតលីគចំនួនបីជាប់ៗគ្នា។ ក្នុងការប្រកួតទល់នឹង Leeds និង Forest គាត់ត្រូវបានដកចេញបន្ទាប់ពី ៣៨ និង ១៨ នាទី រៀងគ្នា។ គាត់បានលេងត្រឹមតែ ២៩ នាទី ប៉ុណ្ណោះទល់នឹងក្រុម West Ham

FBL-ENG-PR-ARSENAL-MAN CITY

បញ្ហាដែលកើតឡើងចុងក្រោយនេះ មើលទៅដូចជាបញ្ហាថ្មីសម្រាប់អតីតខ្សែបម្រើក្រុម Real Madrid រូបនេះ។ ប្រហែលជានៅនាទីទី ២០ កីឡាករ Odegaard ហាក់ដូចជាកំពុងដើរពិការ ប៉ុន្តែបានព្យាយាមទប់ការឈឺចាប់ដោយមិនទទួលបានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មាននាទីក្រោយមក គាត់បានដួលទៅលើដីម្តងទៀត ហើយលើកនេះ ក្រុមគ្រូពេទ្យបានរត់ទៅទីលានដើម្បីពិនិត្យបញ្ហារបស់ Odegaard

នៅមិនទាន់ដឹងនៅឡើយទេថា កីឡាករវ័យ ២៦ ឆ្នាំ រូបនេះនឹងត្រូវចំណាយពេលប៉ុន្មាននៅលើគ្រែពេទ្យ ស្របពេលដែលគាត់ហាក់ដូចជាកំពុងវិលត្រឡប់ទៅរកទម្រង់លេងល្អបំផុតរបស់គាត់ឡើងវិញ ទាំងកាយសម្បទា និងទម្រង់លេង។ លោក Arteta បានដាក់ខ្សែបម្រើការពារពីរនាក់សញ្ជាតិអេស្ប៉ាញ គឺកីឡាករ Mikel Merino និង Martin Zubimendi ជំនួសកន្លែង Odegaard ខណៈដែលកីឡាករ Eberechi Eze ចូលកាន់តួនាទីជាខ្សែបម្រើប្រយុទ្ធលេខ ១០៕

Previous articleម្ចាស់ក្លិប Columbus Crew ថាក្របខ័ណ្ឌ MLS “មិនស្ថិតក្នុងចំណោមលីគកំពូលៗនោះទេ”
Next articleកីឡាករ Jude Bellingham បានស្នើសុំមិនចូលរួមក្រុមជម្រើសជាតិអង់គ្លេស ព្រោះតែ