កីឡាករ Jude Bellingham បានស្នើសុំមិនចូលរួមក្រុមជម្រើសជាតិអង់គ្លេស ព្រោះតែ

បរទេស៖ កីឡាករ Bellingham ត្រូវបានគេរំពឹងថានឹងអវត្តមានរហូតដល់ចុងខែតុលា បន្ទាប់ពីគាត់បានវះកាត់ស្មារបស់គាត់កាលពីខែសីហា។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះបានវិលត្រឡប់មកប្រកួតវិញមុនកាលកំណត់ ហើយបានលេងឱ្យក្លិបក្នុងការប្រកួត La Liga ពីរលើកចុងក្រោយរបស់ពួកគេទល់នឹងក្រុម Espanyol និង Atletico Madrid ប៉ុន្តែនៅពេលដែលលោក Tuchel បានប្រកាសក្រុមជម្រើសជាតិអង់គ្លេសចុងក្រោយកាលពីថ្ងៃសុក្រ ឈ្មោះរបស់ Bellingham ត្រូវបានបាត់បង់ ជាមួយគ្នានោះក៏មានឈ្មោះកីឡាករ Jack Grealish ដែរ ដែលបានវិលត្រឡប់ទៅរកទម្រង់លេងល្អវិញចាប់តាំងពីផ្លាស់ទៅក្រុម Everton ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester City។ ចំណែកឯតារាឆ្នើមរបស់ក្រុម Arsenal កីឡាករ Bukayo Saka វិញ បានវិលត្រឡប់ទៅក្នុងបញ្ជីឈ្មោះក្រុម Three Lions វិញ។

Atletico de Madrid v Real Madrid CF - LaLiga EA Sports

ឥឡូវនេះ កាសែត Marca រាយការណ៍ថា គឺកីឡាករ Bellingham ផ្ទាល់ដែលបានស្នើសុំលោក Tuchel ឱ្យដកគាត់ចេញពីក្រុម សម្រាប់ការប្រកួតជម្រុះទល់នឹងក្រុម Wales និង Latvia នៅចុងខែនេះ។ របាយការណ៍បានបន្ថែមថា ខណៈពេលដែល Bellingham បានលេងទល់នឹង Atletico និងបានលេងក្នុងការប្រកួត Madrid Derby កាលពីចុងសប្តាហ៍មុន គាត់មានអារម្មណ៍ឈឺចាប់ខ្លះៗ ហើយដឹងថាគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ ១០០% សម្រាប់ការប្រកួតនោះទេ។ ជាលទ្ធផល គាត់បានស្នើសុំលោក Tuchel កុំឱ្យដាក់គាត់នៅក្នុងក្រុមសម្រាប់ហ្គេមខែតុលា។

កាសែត Marca ក៏បានអះអាងផងដែរថា Bellingham នឹងធ្វើការស្តារឡើងវិញនៅទីក្រុង Madrid ក្នុងអំឡុងពេលសម្រាកអន្តរជាតិ ហើយនឹងធ្វើ “ការហ្វឹកហាត់ Pre-Season ខ្នាតតូច” ក្រោមការដឹកនាំរបស់លោក Xabi Alonso អំឡុងពេលពីរសប្តាហ៍នោះ។ ជំរំក្រុមជម្រើសជាតិអង់គ្លេសយល់ពីស្ថានភាពរបស់ Bellingham ហើយបានផ្តល់ភ្លើងខៀវឱ្យគាត់ស្នាក់នៅជាមួយក្រុម Los Blancos ដោយសារពួកគេមានអារម្មណ៍ថា ការបង្ខំកីឡាករអាចនឹង “ផ្តល់ផលអវិជ្ជមាន”

Serbia v England - FIFA World Cup 2026 Qualifier

ក្រុមរបស់លោក Tuchel នឹងលេងមិត្តភាពទល់នឹងប្រទេសជិតខាង Wales នៅថ្ងៃទី ខែតុលា ដែលការប្រកួតនោះនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley Stadium។ ក្រុមទាំងពីរបានជួបគ្នាចុងក្រោយនៅ World Cup ឆ្នាំ ២០២២ ហើយក្រុមអង់គ្លេសទទួលបានជ័យជម្នះក្នុងការប្រកួត ៧ លើក ចុងក្រោយរវាងគូប្រជែងចាស់ទាំងពីរនេះ — ដោយក្រុម Wales ទទួលបានជ័យជម្នះចុងក្រោយកាលពីឆ្នាំ ១៩៨៤។ បន្ទាប់មក ក្រុមអង់គ្លេសនឹងធ្វើដំណើរទៅកាន់ប្រទេស Latvia សម្រាប់ការប្រកួតជម្រុះ World Cup ចុងក្រោយរបស់ពួកគេនៅថ្ងៃទី ១៤ ខែតុលា៕

Previous articleMartin Odegaard ត្រូវបានបង្ខំឱ្យប្តូរចេញក្នុងការប្រកួតទល់នឹងក្រុម West Ham
Next articleមានក្លឹបចង់បាន Harry Kane ហើយហ៊ានផ្តល់តម្លៃ ២៦១ លានផោន