Matheus Cunha បង្ហាញ​អារម្មណ៍​ពិត​ក្រោយ​ស៊ុត​គ្រាប់​ដំបូង​ឲ្យ Man Utd

បរទេស៖ កីឡាករ Cunha បានបង្ហាញ ទេពកោសល្យ​ភ្លឺស្វាង ជាច្រើននៅក្នុងខែដំបូងៗរបស់គេនៅ United ទោះបីជាគេ ខ្វះ​សំណាង បន្តិចនៅមុខទី ហើយត្រូវចំណាយពេលដើម្បីត្រលប់ទៅរក ភាព​មុតស្រួច ធម្មតារបស់គេវិញ បន្ទាប់ពីរបួសក្នុងការប្រកួតទី ៤ ទល់នឹង Burnley។ គេបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាមួយនឹង ទម្រង់​លេង​តស៊ូ របស់គេក្នុងការយកឈ្នះនៅកីឡដ្ឋាន Anfield ប៉ុន្តែទល់នឹងក្រុម Brighton នេះហើយដែលគេបានបង្ហាញ កម្រិត​ពិតប្រាកដរបស់គេ។

ខ្សែប្រយុទ្ធ ប្រេស៊ីល រូបនេះបានស៊ុតបាល់ដ៏ ខ្លាំងក្លា ទៅលើទីតាំងគោលដៅនៅដើមការប្រកួតដែលត្រូវបានរុញច្រានចេញដោយអ្នកចាំទី Bart Verbruggen។ ប៉ុន្តែក្រោយមក គេបានយកឈ្នះអ្នកចាំទីជនជាតិ ហូឡង់ រូបនេះជាមួយនឹងការស៊ុតបាល់កោងដ៏អស្ចារ្យដើម្បីដាក់ក្រុម United នាំមុខ។ មិត្តរួមក្រុមជាតិរបស់គេ Casemiro និងកីឡាករដែលទើបចុះហត្ថលេខាថ្មីនៅរដូវក្តៅដូចគ្នា Bryan Mbeumo ក៏បានស៊ុតបញ្ចូលទីផងដែរនៅក្នុងជ័យជម្នះដ៏រំភើបសម្រាប់ក្រុម Red Devils ដែលបានឡើងទៅកាន់ចំណាត់ថ្នាក់ទី ៤ ក្នុងតារាង Premier League អរគុណចំពោះ ជ័យជម្នះ​ជាប់ៗ​គ្នា​លើក​ទី ៣ របស់ពួកគេ។

FBL-ENG-PR-MAN UTD-BRIGHTON

កីឡាករ Cunha បានប្រាប់ទូរទស្សន៍ BBC Match of the Day អំពីអារម្មណ៍របស់គេបន្ទាប់ពីទីបំផុតបានស៊ុតគ្រាប់ដំបូងរបស់គេសម្រាប់ក្រុម United៖

«វាពិបាកនឹងនិយាយអ្វីនៅពេលនេះ។ ខ្ញុំបានខិតខំខ្លាំងណាស់សម្រាប់រឿងនេះ។ នេះជាក្លឹបហើយទម្រង់លេងនេះត្រូវតែជារឿងទូទៅ និងធម្មតា។ ខ្ញុំមានអារម្មណ៍ល្អណាស់ដែលបានក្លាយជាផ្នែកមួយនៃរឿងនេះ។ គ្រាប់បាល់ដំបូងរបស់ខ្ញុំនៅទីនេះ Old Trafford ខ្ញុំបានស្រមៃចង់បានរឿងនេះខ្លាំងណាស់ ប៉ុន្តែជាការពិតណាស់ ជ័យជម្នះគឺសំខាន់ជាងនេះទៅទៀត»។

«ខ្ញុំបានលេងសើចជាមួយ Bryan [Mbeumo] និង [Benjamin] Sesko ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំត្រូវតែមានអារម្មណ៍នេះ [ការស៊ុតបញ្ចូលទី] ខ្ញុំមានអារម្មណ៍ថាមិនសូវសប្បាយចិត្តដែលបានក្លាយជាផ្នែកមួយនៃរឿងនេះ ហើយនៅពេលដែលខ្ញុំស៊ុតចូល ពួកគេបាននិយាយថា ‘មើល! អ្នកអាចរីករាយឥឡូវនេះហើយ’។ រាល់ថ្ងៃការគាំទ្រសម្រាប់មិត្តរួមក្រុមរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ល្អណាស់ដែលបានក្លាយជាផ្នែកមួយនៃរឿងនេះ»។

ខ្សែប្រយុទ្ធ ប្រេស៊ីល រូបនេះបានទទួលស្គាល់ថា វាជាពេល យូរ​ណាស់​មក​ហើយ ដែលគេមិនបានស៊ុតបញ្ចូលទី ហើយគេបានបង្ហើបថា មិត្តរួមក្រុមរបស់គេបាន ឌឺដង អំពីការ អត់​ស៊ុត​បាន របស់គេភ្លាមៗបន្ទាប់ពីគេរកគ្រាប់បាន។

គេបាននិយាយថា៖ «ខ្ញុំមិនបានស៊ុតបញ្ចូលទីក្នុងរយៈពេលយូរទេ។ កីឡាករនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បានលេងសើចជាមួយខ្ញុំដោយនិយាយថា៖ ‘អូ! ដូច្នេះឯងអាចស៊ុតចូលដែរ!’»។

FBL-ENG-PR-MAN UTD-BRIGHTON

នៅពេលដែលគេបានចុះហត្ថលេខាសម្រាប់ក្លឹបកាលពីខែ មិថុនា កីឡាករ Cunha បានបង្ហើបថា គេបាន ធំដឹងក្តី​ជា​អ្នកគាំទ្រ ក្រុម United។ គេធ្លាប់មើលការប្រកួតរបស់ពួកគេនៅផ្ទះ ជីដូន របស់គេជាមួយបងប្អូនជីដូនមួយរបស់គេ ដែលបានបញ្ចុះបញ្ចូលគេឱ្យចូលរួមគាំទ្រក្រុម Red Devils។ កីឡាករ Wayne Rooney គឺជា វីរបុរស របស់គេ។

Cunha បានបង្ហាញ អារម្មណ៍​រំជួល​ចិត្ត យ៉ាងច្បាស់បន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹងក្រុម Brighton នៅចំពោះមុខអ្នកគាំទ្រ United ហើយគេបាននិយាយអំពី ការ​តភ្ជាប់ ដែលគេមានជាមួយពួកគេ។

គេបានប្រកាសថា៖ «ខ្ញុំក៏ជាម្នាក់ក្នុងចំណោមពួកគេដែរ។ នេះគឺជាក្លឹបដែលខ្ញុំធំឡើងមើល ហើយការមកទីនេះគឺជាអារម្មណ៍ចម្រុះ។ ការជួយពួកគេ គឺជាសុបិនរបស់ខ្ញុំដែលក្លាយជាការពិត»។

គ្រូបង្វឹក Amorim បានទទួលស្គាល់ថា Cunha មានការ ព្រួយបារម្ភ អំពីការខ្វះគ្រាប់បាល់របស់គេ ប៉ុន្តែលោកបានសរសើរ ទិដ្ឋភាព​ផ្សេងទៀត នៃទម្រង់លេងរបស់គេ។

លោកគ្រូបង្វឹកបាននិយាយថា៖ «គាត់កំពុងតស៊ូអំពីការមិនស៊ុតបញ្ចូលទី គាត់អាចព្យាយាមលាក់បាំង ប៉ុន្តែខ្ញុំយល់ថាហេតុអ្វីបានជាគាត់សប្បាយចិត្តខ្លាំងដូច្នេះ»។

«ខ្ញុំគិតថាគាត់មានអារម្មណ៍ថាក្នុងការប្រកួតទល់នឹង Liverpool គាត់មានទំនុកចិត្តកាន់តែខ្លាំងប្រសិនបើការប្រកួតកាន់តែលំបាក ខ្ញុំពិតជាចូលចិត្តរបៀបដែលគាត់ការពារថ្ងៃនេះ គាត់មិនលោតគ្រប់ពេលទេ។ ថ្ងៃនេះគាត់បានការពារយ៉ាងល្អ ហើយនៅពេលដែលគាត់មានបាល់ ខ្ញុំគ្មានអ្វីដែលត្រូវបារម្ភទេ»។

Manchester United v Brighton & Hove Albion - Premier League

Cunha បានស៊ុតបញ្ចូលទី ១៥ គ្រាប់ ក្នុងលីគសម្រាប់ក្រុម Wolves កាលពីរដូវកាលមុន ហើយឥឡូវនេះគេបានបញ្ចប់ ភាព​អត់​ស៊ុត របស់គេហើយ រូបគេនឹងស្វែងរកការ បោះ​ជំហាន​ទៅមុខ និងបង្កើនចំនួនគ្រាប់បាល់របស់គេនៅពេលដែល United ត្រូវជួបក្រុម Nottingham Forest និង Tottenham ក្នុងការប្រកួត ២ លើក បន្ទាប់របស់ពួកគេ មុនពេលការ សម្រាក​អន្តរជាតិ នៅខែ វិច្ឆិកា។

Cunha បាននិយាយថា ក្រុម United ឥឡូវនេះស្ថិតក្នុងស្ថានភាពដែលមនុស្សគ្រប់គ្នារំពឹងថានឹងមានតាំងពីដើមរដូវកាល ហើយបានជំរុញឱ្យមិត្តរួមក្រុមរបស់គេបន្តការងារល្អ។

គេបាននិយាយថា៖ «ខ្ញុំគិតថាយើងនៅទីនោះហើយឥឡូវនេះ។ យើងត្រូវមានអារម្មណ៍ថានេះជារឿងធម្មតា។ នេះគឺជាក្លឹបដែលត្រូវតែស្ថិតនៅក្នុងតំណែងបែបនេះ ហើយខ្ញុំសង្ឃឹមថាយើងអាចបន្តដូចនេះដើម្បីបញ្ចប់រដូវកាលដែលយើងចង់បាន»៕

Previous articleAl-Nassr រក្សា​កំណត់ត្រា​ឈ្នះ ក្រោយ Felix និង Ronaldo ស៊ុត​បញ្ចូលទី
Next articleSir Jim Ratcliffe បដិសេធ​សំណើ Amorim ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Lewandowski ដោយសារ ‘អាយុ​ចាស់’