បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Witness បានអោយដឹងថាក្លឹប Chelsea បាននឹងកំពុងនាំមុខក្នុងការទិញយកកីឡាក Edson Alvarez នៅរដូវក្តៅខាងមុខ។ ប្រភពដដែរបន្ថែមថាក្លឹប Ajax មិនរារាំង Edson Alvarez មិនអោយចាកចេញនៅទីផ្សារដោះដូរនាពេលខាងមុខ។
ហើយបើយោងតាមការបញ្ជាក់របស់អ្នកសារព័ត៌មាន Ben Jacobs របស់ CBS Sports បានអោយដឹងថាកីឡាកររូបនេះ បានក្លាយទៅជាគោលដៅរបស់ក្លឹប Chelsea ក៏ដូចជាក្លឹបជាច្រើនទៀតនៅអឺរ៉ុប។
ស្របពេលដែល Jorginho ទៅចូលរួមជាមួយនឹង Arsenal កាលពីខែមករា ហើយអនាគតរបស់ Mateo Kovacic មិនទាន់ច្បាស់លាស់។ ដូច្នេះក្លឹបតោខៀវត្រូវតែយក Alvarez អោយបាន៕