បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercatoweb បានអោយដឹងថាក្លឹប Liverpool បានចូលរួមប្រជែងជាមួយនឹង PSG, Real Madrid និង Bayern Munich ក្នុងការទិញយក Dusan Vlahovic។
ខ្សែប្រយុទ្ធក្លឹប Juventus រូបនេះ បានក្លាយជាគោលដៅដ៏សំខាន់នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងរដូវកាលនេះ ប្រសិនជាក្លឹប Juventus មិនមានសិទ្ធក្នុងការលេងពានរង្វាន់ Champions League នារដូវកាលក្រោយនោះទេ។
តាមប្រភពមួយចំនួនបានអោយដឹងថា មិនត្រឹមការបាត់បង Roverto Firmino នោះទេ ប៉ុន្តែក្លឹប Liverpool នឹងត្រូវដាក់លក់ Diogo Jota នៅរដូវក្តៅនេះផងដែរ។ ក្លឹបហង្សក្រហមនឹងត្រូវពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន ដោយក្នុងនោះ Vlahovic ជាជម្រើសមួយផងដែរ៕