បរទែស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានធ្វើការបដិសេធចំពោះការចេញផ្សាយរបស់សារព័ត៌មានអ៊ីតាលីមួយ ពាក់ព័ន្ធនឹងគម្រោងបញ្ចប់កុងត្រារបស់កីឡាករ Paul Pogba។
ប្រភពដដែរបានបន្ថែមថា ក្លឹប Juventus បានចេញមកធ្វើការបដិសេធចំពោះគម្រោងទាំងអស់ជុំវិញការបញ្ចប់កុងត្រារបស់ Paul Pogba។ បើទោះបីជា Pogba ជួបនឹងសំណាងអាក្រក់នៅរដូវកាលនេះ ដោយញាំញីដោយបញ្ហារបួស ប៉ុន្តែក្លឹប Juventus និង Pogba នឹងធ្វើអោយមានការប្រសើរឡើងនៅរដូវកាលក្រោយវិញ៕