បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caliciomercato បានអោយដឹងថាអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន គឺ Emi Martinez មិនសប្បាយចិត្តជាមួយនឹងក្លឹប Aston Villa ហើយចង់ផ្ទេរទៅលេងអោយក្លឹបថ្មីនៅរដូវក្តៅខាងមុខ។
កត្តានេះបានធ្វើអោយក្លឹប Juventus ចង់នាំរូបគេមកចូលរួមជាមួយ។ ទោះបីយ៉ាងណាក៏ដោយ ក្លឹបសេះបង្កងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹបជាច្រើនទៀតនៅតំបន់អឺរ៉ុបក្នុងការចុះកុងត្រាយករូបគាត់៕