Man Utd សម្លឹងឃើញកីឡាករមួយចំនួន ដែលអាចនឹងមកជំនួស Shaw កំពុងមានរបួស

បរទេស៖ ឈ្មោះរបស់ Shaw បានត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីកីឡាករដែលមានរបួសនៅក្នុងរដូវក្តៅនេះ ជាមួយនឹង Mason Mount និង Tyrell Malacia។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាកីឡាកររបួសក្នុងតំណែងខ្សែការពារឆ្វេង បានក្លាយជារឿងដ៏អាក្រក់មួយនៅពេលនេះ ហើយក៏ទាមទារអោយក្លឹប United ត្រូវតែស្វែងរកនៅអ្នកជំនួសជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Manchester Evening News បានអោយដឹងថា កីឡាករ Reguilon ដែលជាកីឡាកររបស់ Spurs បើទោះបីគាត់បានចំណាយពេលខ្ចីជើង មួយរដូវកាលពេញនៅក្លឹប Atletico Madrid កាលពីរដូវកាលមុន ហើយឈ្មោះរបស់គាត់ក៏ត្រូវស្ថិតនៅក្នុងបញ្ជីគោលរបស់ក្លឹប Man Utd បន្ទាប់កីឡាករ Marc Cucurella របស់ក្លឹប Chelsea។

របួសរបស់ Shaw ដែលទាមទារអោយត្រូវនាំយកនៅកីឡាករថ្មីម្នាក់មក ខណៈកីឡាករដទៃទៀតក៏កំពុងមានបញ្ហា និងបានចាកចេញពីក្លឹប។ Malacia មិនអាចលេងបានដោយសារតែបញ្ហារបួស ខណៈកីឡាករ Brandon Williams ត្រូវខ្ចីជើងទៅលេងនៅ Ipswich។ កីឡាករ Diogo Dalot ដែលជាធម្មតាលេងនៅក្នុងតំណែងខ្សែការពារស្តាំ ត្រូវបង្ខំដាក់អោយលេងនៅខាងឆ្វេងវិញ ក្នុងការប្រកួតជាមួយ Nottingham Forest។

ក្រោយចប់ការប្រកួតជាមួយ Forest លោក Erik ten Hag បាននិយាយថា “វានឹងអាច (United នឹងទិញខ្សែការពារឆ្វេង)។ ខ្ញុំគិតថាពួកយើងបានសម្លឹងរកមើលដំណោះស្រាយនៅក្នុងស្ថានភាពនេះ។ ប្រសិនជាមានឪកាស គឺប្រាកដណាស់ ប៉ុន្តែវាត្រូវតែជាកីឡាករដែលសាកសមម្នាក់ បើមិនដូច្នោះទេ គឺយើងនឹងប្រើប្រាស់នៅកីឡាករដែលមានស្រាប់។ យើងបានឆ្លងកាត់សេណារីយ៉ូមួយនេះមុនបើករដូវកាល ហើយប្រសិនជាវាកើតឡើង យើងមានដំណោះស្រាយ”។

គួរបញ្ជាក់ថា វាគឺជារឿងដ៏ច្បាស់មួយ ដែល Man Utd ត្រូវតែសម្លឹងរកមើលខ្សែការពារឆ្វេងម្នាក់៕

Sergio Reguilon-atletico-transfer

Marc Cucurella Chelsea 2022-23

Previous articleកីឡាករ Pavard មិនមានឈ្មោះលេងអោយក្លឹប Bayern ទល់នឹងក្លឹប Augsburg នោះទេ
Next articleChelsea និង Roma ស្នើរអោយ Lukaku ព្រមធ្វើរឿងនេះ ដើម្បីអោយការផ្ទេរអាចកើតឡើងបាន