Chelsea និង Roma ស្នើរអោយ Lukaku ព្រមធ្វើរឿងនេះ ដើម្បីអោយការផ្ទេរអាចកើតឡើងបាន

បរទេស៖ ទាំងក្លឹប Chelsea និង Roma បានធ្វើការប្រាប់ទៅកាន់កីឡាករ Lukaku ថាគាត់ត្រូវតែកាត់នៅប្រាក់ឈ្នួលរបស់គាត់ ដើម្បីអាចអោយការផ្ទេរទៅកាន់ទឹកដីអ៊ីតាលីធ្វើទៅបាន។ ប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះ គឺខ្ពស់ណាស់សម្រាប់ក្លឹប Roma ដែលត្រូវបង់អោយគាត់ពេញនៅពេលនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់ Evening Standard បានអោយដឹងថាឥលូវនេះ គឺអាស្រ័យទៅលើខ្សែប្រយុទ្ធរូបនេះ ដើម្បីធ្វើការសម្រេចចិត្តអំពីប្រាក់ឈ្នួលរបស់គាត់។

ក្នុងនោះ កីឡាករបែលហ្ស៊ិកនៅតែជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងបញ្ជីរបស់ក្លឹប Chelsea។ ហើយផ្ទេរគាត់ទៅកាន់ក្លឹប Roma គឺជាឪកាសតែមួយគាត់របសក្លឹប Chelsea សម្រាប់រដូវកាលនេះ។ លោក Jose Mourinho ចង់បានខ្សែប្រយុទ្ធរូបនេះនៅក្នុងក្រុមរបស់ខ្លួន បន្ទាប់ពីពួកគេធ្លាប់បានធ្វើការជាមួយគ្នាកាលនៅក្លឹប Manchester United ប៉ុន្តែការផ្ទេរមួយនេះអាចកើតឡើងបាន លុះត្រាតែ Lukaku យល់ព្រមកាត់ប្រាក់ឈ្នួលរបស់គាត់ សម្រាប់កុងត្រាអាលូវនេះ។

គួរបញ្ជាក់ថា អនាគតរបស់គាត់មើលទៅទំនងជាអាចចាកចេញពី Stamford Bright គឺវានៅអាស្រ័យទៅលើ Lukaku ថាតើគាត់ទទួលយកការផ្លាស់ប្តូរទៅកាន់ Roma អោយបានមុនពេលទីផ្សារដោះដូរកីឡាករបិទឫអត់៕

Lukaku Mourinho

Previous articleMan Utd សម្លឹងឃើញកីឡាករមួយចំនួន ដែលអាចនឹងមកជំនួស Shaw កំពុងមានរបួស
Next articlePep Guardiola មិនបានបង្ហាញខ្លួនក្នុងការប្រកួតរវាង Man City និង Sheffield United ដោយសារតែ