បរទេស៖ ម្ចាស់ពាន Ballon d’Or ចំនួន ៧សម័យ បានស្វែងរកនៅទីលំនៅអចិន្ត្រៃយ៍មួយសម្រាប់អ្នកផ្ទះគាត់ ចាប់តាំងពីគាត់បញ្ចប់ការផ្ទេរទៅកាន់ទឹកដីអាមេរិក។ នៅពេលនេះគាត់បានរកឃើញផ្ទះមួយនៅរដ្ឋ Florida ដែលមានបន្ទប់គេង ១០, បន្ទប់ស្ប៉ា, កន្លែងចតទូក ២ និងអាងហែលទឹក។
លំនៅដ្ឋានថ្មីរបស់ Messi មានផ្ទៃក្រឡា ១០,៥០០ហ្វីតការ៉េ និងមានយានដ្ឋានចំនួន ៣។ ហើយវាត្រូវចំណាយពេល ១៥នាទីក្នុងការធ្វើដំណើរទៅកាន់កីឡាករ DRV PNK របស់ក្លឹប Inter Miami និងកន្លែងហ្វឹកហាត់។ កត្តានេះ មានន័យថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មិនអាចមកធ្វើការប្រកួត និងហ្វឹកហាត់យឺតយ៉ាវនោះទ មុនពេលដែលក្លឹបនឹងប្តូរទៅទីតាំងថ្មីនាឆ្នាំ២០២៥ខាងមុខ។
ក្នុងនោះ Messi បានចំណាយលុយអស់ ៧.៣លានដុល្លាររួចមកហើយក្នុងការទិញយកជាន់ទី៩ របស់ខុនដូ Regalia ដែលជាខុនដូដ៏ប្រណិតបំផុតនៅតំបន់ Sunny Isles Beach ក្នុងរដ្ឋ Florida។
គួរបញ្ជាក់ថា ការមកដល់របស់កីឡាករ Messi បានធ្វើអោយមានឥទ្ធិពលយ៉ាងខ្លាំងដល់ក្លឹប Inter Miami ដោយជួយពួកគេអោយលើកពាន Leagues Cup, នឹងមានកន្លែងមួយនៅវគ្គផ្តាច់ព្រ័ត្រ US Open Cup ក៏ដូចជាបានឈានដល់វគ្គ Play-off ក្នុង MLS Eastern Conference ៕