បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Star បានអោយដឹងថាក្លឹប Manchester United នឹងលក់ Jadon Sancho បញ្ចុះថ្លៃនៅខែមករាខាមុខនេះ។
ក្នុងនោះអនាគតរបស់កីឡាករ Sancho កំពុងជួបនៅបញ្ហាមិនច្បាស់លាស់នៅ Manchester United បន្ទាប់ពីត្រូវដាក់អោយហ្វឹកហាត់ដោយឡែកពីក្រុមជម្រើសដំបូង។ លោក Erik ten Hag បានបញ្ជាក់ថាគាត់មិនដឹងថាតើ Sancho អាចនឹងលេងអោយក្លឹបម្តងទៀតនោះទេ ក្រោយត្រូវទម្លាក់ចេញពីជម្រើសដំបូង៕