Ronaldo បង្ហើបអំពីពេលវេលាចូលនិវត្តន៍របស់គាត់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Cristiano Ronaldo បាននិយាយអំពីអាជីពគាត់ថា “ពួកគេបាននិយាយថា Ronaldo គឺចប់ហើយ… ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ ខ្ញុំនឹងបន្តលេងរហូតដល់តែជើងរបស់ខ្ញុំប្រាប់ថា Cristiano ខ្ញុំមិនអាចបន្តទៀតបានទេ”។

ក្នុងនោះ CR7 ក៏បានបន្ថែមទៀតថា “ខ្ញុំនៅមានពេលច្រើន។ ខ្ញុំនៅស្រឡាញ់បាល់ទាត់ និងការស៊ុតបញ្ចូលទី។ ខ្ញុំនៅស្រឡាញ់ជ័យជំនះ។ ពួកគេនិយាយថាខ្ញុំចប់ហើយ ប៉ុន្តែខ្ញុំនឹងបង្ហាញពួកគាត់អោយឃើញថាវាមិនពិតនោះទេ”៕

Previous articleអនាគត Sancho នៅ Old Trafford កាន់តែមិនច្បាស់លាស់ ក្រោយ Ten Hag និយាយថា
Next articleNewcastle និង Bruno បានបន្តកុងត្រាថ្មីជាមួយគ្នា!! ដោយមានបញ្ចូលនៅលក្ខខណ្ឌពិសេសមួយទៀត