អ្នកចាំទីឆ្នើមរបស់ក្លឹប Man Utd និយាយថាក្លឹបមិនគួរលក់កីឡាករ McTominay ទេ

បរទេស៖ កីឡាករ McTominay បានប្តូរចូលនៅចុងម៉ោងតង់ទី២ ខណៈពេលដែល Man Utd កំពុងចាញ់ក្រុម Brentford ១ទល់នឹង០ ប៉ុន្តែគាត់អាចរកបាន ២គ្រាប់ ជួយអោយក្លឹបបិសាចក្រហមវាយបកយកឈ្នះវិញ នឹងទទួលបាន ៣ពិន្ទុយ៉ាងសំខាន់មួយនេះ។

ក្នុងនោះអតីតអ្នកចាំទីឆ្នើមរបស់ក្លឹប Man Utd លោក Schmeichel បានប្រាប់ទៅកាន់ Premier League Production ថា “គាត់មានសមត្ថភាពដែលអាចធ្វើរឿងនេះ។ ខ្ញុំមិនយល់ថាហេតុអ្វីគ្រូបង្វឹកចង់ធ្វើយ៉ាងនេះ។ Scott McTominay ត្រូវបានចង់លក់ស្ទើតែគ្រប់រដូវក្តៅ ហើយខ្ញុំពិតជាមិនយល់រឿងនេះទេ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលអ្នកត្រូវការកីឡាករដូចរូបគាត់។ អ្នកត្រូវការកីឡាករដែលអាចលេងបានច្រើនតំណែងន ហើយអាចប្តូរចេញពីកន្លែងបម្រុង មកចូលប្រកួតធ្វើអោយមានការប្រែប្រួល ហើយគាត់ជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ”៕

A love letter to Peter Schmeichel's long throws, Man Utd's 90s superpower

Previous articleVictor Lindelof ត្រូបានក្លឹបធំ២ នៅ Serie A ចង់បាន
Next articleលោក Erik ten Hag បានប្រាប់ថា Casemiro មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទេ