លោក Erik ten Hag បានប្រាប់ថា Casemiro មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទេ

បរទេស៖ កីឡាករ Casemiro ត្រូវបានប្តូរចេញ ក្រោយលេងចប់តង់ទី១ បន្ទាប់ពីបានបង្កើតនៅកំហុសធ្វើអោយក្លឹប Brentford ធ្វើការនាំមុខ Man Utd ក្នុងលទ្ធផល ១ទល់នឹង០។ ប៉ុន្តែអ្វីៗបានល្អប្រសើរមកវិញ ក្រោយ Scott McTominay បានស៊ុតបញ្ចូលទីចំនូន ២គ្រាប់នៅចុងតង់ទី២ ធ្វើអោយយកឈ្នះ Brentford មកវិញ។

ក្នុងនោះលោក Erik ten Hag បានបញ្ជាក់អំពីមូលហេតុដែលប្តូរ Casemiro ចេញថា “ខ្ញុំត្រូវការការគ្រប់គ្រង់បាល់ច្រើនជាងមុន។ កីឡាករម្នាក់ដែលអាចបញ្ជូនបាល់, ចែកបាល់ និងតភ្ជាប់ការលេង។ ដូច្នេះខ្ញុំក៏ដាក់ Christian Eriksen ចូលជំនួស Casemiro”៕

Previous articleអ្នកចាំទីឆ្នើមរបស់ក្លឹប Man Utd និយាយថាក្លឹបមិនគួរលក់កីឡាករ McTominay ទេ
Next articleមិនធម្មតាកីឡាករម្នាក់នេះអាចទាក់ទាញការចាប់អារម្មណ៍ក្លឹប ៥ នៅលីគកំពូលអង់គ្លេស