កីឡាករ ៣រូបនេះ កំពុងតែទាក់ទាញលីគអ្នកមានមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ FIFA បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសាអូឌីតបានចំណាយប្រមាណ ៧០១លានផោន សម្រាប់ការចុះហត្ថលេខាយកកីឡាករបរទេសនៅក្នុងរដូវក្តៅកន្លងទៅ។ នេះប្រសិនជាសំណើរផ្ទេរ Mohammed Salah និង Kylian Mbappe ត្រូវបានយល់ព្រមទៀតនោះ ចំនួនទឹកប្រាក់ប្រហែលជាខ្ពស់ជាងនេះទៅទៀត។ លោក Michael Emenalo ដែលជាប្រធាន Saudi League និង PACE បានបញ្ជាក់ថាលីគបាន “ប្រកួតប្រជែងយ៉ាងស្វាហាប់” ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅកន្លងមក ហើយឥលូវនេះការសង្កត់ធ្ងន់ គឺទៅលើការបន្ថែមនៅសមត្ថភាពរបស់ក្លឹបពីការចុះហត្ថលេខាកាលពីរដូវក្តៅកន្លងទៅ។

សម្រាប់ទីផ្សារដោះដូរនាខែមករាខាងមុខ ខាងក្លឹបនៅអារ៉ាប់បានចាប់អារម្មណ៏ទៅលើកីឡាករ Raphael Varane និង Jadon Sancho របស់ក្លឹប Manchester United។ ខណៈក្លឹប Al-Ittihad នឹងធ្វើការដាក់សំណើរជាថ្មីចំពោះការផ្ទេរ Mohammed Salah ក្រោយសំណើរលើកមុនដែលមានតម្លៃ ១៥០លានផោន ត្រូវបានបដិសេធដោយក្លឹប Liverpool។

លោក Michael Emenalo បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមទីផ្សារដោះដូរនាខែមករា មិនរវល់ខ្លាំងទៅចុះ ពីព្រោះខ្ញុំគិតថាការដោះដូរកីឡាករកាលពីរដូវក្តៅ គឺមានច្រើន និងស្វាហាប់ ហើយក្លឹបជាច្រើន ក៏បាននៅអ្វីដែលពួកគេចង់បានរួចហើយ”៕

Previous articleArteta សម្លឹងឃើញកីឡាករនៅក្លឹប Al Hilal
Next articleWest Ham ហ៊ានចំណាយលុយច្រើនជាង ៥០លានអឺរ៉ូ សម្រាប់ខ្សែបម្រើ Bayern ម្នាក់នេះ