បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttojuve បានអោយដឹងថាក្លឹប Arsenal អាចនឹងធ្វើការផ្ទេរយកខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លឹប Juventus នៅខែមករាខាងមុខ ដោយត្រូវប្រជែងជាមួយនឹងក្លឹប Real Madrid។
កីឡាករ Vlahovic ចង់ផ្ទេរទៅទាំងក្លឹបអធិសរ និងកាំភ្លើងធំ ខណៈពេលដែលក្លឹបសេះបង្កងមិនមានផែនការក្នុងការលក់គាត់នោះទេ។ ប៉ុន្តែខាងក្លឹបកាំភ្លើងធំអាចនឹងធ្វើការបញ្ចុះបញ្ចូលក្លឹបយក្សនៅអ៊ីតាលីដោយការប្រើប្រាស់កីឡាករ Thomas Partey ក្នុងការដោះដូរ៕