Greenwood ទំនង់ជាមិនមក Man Utd វិញទេ!! ក្រោយមានក្លឹប ២ទៀតចង់បានគាត់

បរទេស៖ កីឡាករវ័យ ២២ឆ្នាំត្រូវបានដាក់អោយខ្ចីជើងដោយក្លឹប Manchester United ទៅកាន់ក្លឹប Getafe កាលពីដើមរដូវកាល ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ។

គាត់បានស៊ុតបញ្ចូលទី ៤គ្រាប់ ក្រោយការបង្ហាញខ្លួន ១១ដង ហើយការស៊ុតបញ្ចូលទីនេះបានធ្វើអោយមានការទាក់ទាញក្រសែលភ្នែករបស់ក្លឹបនៅលីគអេស្ប៉ាញ។

តាមប្រភពរបស់ The Sun បានអោយដឹងថា Valencia និង Real Sociedad បានធ្វើការតាមដានទៅលើកីឡាករសញ្ជាតិអង់គ្លេសខាងលើ និងអាចជម្រុញអោយមានការផ្ទេរនៅរដូវក្តៅក្រោយ។

Mason Greenwood is set to find himself at the centre of Spanish summer transfer flurry, The Sun can reveal

ប្រភពដដែលបានអោយដឹងទៀតថា “Mason បានធ្វើរឿងជាច្រើន ក្រោយការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ ហើយវាបានធ្វើអោយទាក់ភ្នែកយ៉ាងខ្លាំងក្រោយគាត់បង្ហាញខ្លួនអោយក្លឹប Getafe”។

“មានក្លឹបមួយចំនួនបានតាមដានគាត់នៅពេលគាត់នៅអេស្ប៉ាញ ដោយក្នុងនោះក៏មាន Valencia និង Real Sociedad ផងដែរ”។

“វាអាចថា Mason នឹងមិនត្រលប់មកកាន់ Manchester United វិញនោះទេ”៕

Previous articleSpurs ដាក់គោលដៅយកកីឡាកររបស់ក្លឹប Al-Ittihad
Next articleBenfica បង្ហើបតម្លៃខ្លួនរបស់ Antonio Silva ទៅកាន់ Man Utd