Erik ten Hag សម្រេចយ៉ាងនេះ ចំពោះកំហុសរបស់ Onana ធ្វើអោយ Man Utd ទទួលលទ្ធផលស្មើរ

បរទេស៖ ក្តីសង្ឃឹមរបស់ក្លឹប Manchester United សម្រាប់ការបន្តដំណើរក្នុងពានរង្វាន៉ Champions League កាន់តែតិចទៅហើយក្រោយបានត្រឹមស្មើរគ្នា ៣ទល់នឹង៣ជាមួយនឹងក្លឹប Galatasaray កាលពីយប់ថ្ងៃពុធ។ អ្នកចាំទី Andre Onana ជាអ្នកដែលបង្កនៅកំហុសដល់ទៅ ២គ្រាប់ មុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ អ្នកចាំទីរូបនេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថាបានបោះ​ស្រោមដៃ​ចោល​ដោយ​មិន​ពេញចិត្ត នឹងញីសក់​ក្បាលរបស់ខ្លួន ក្រោយក្លឹប Man Utd ទទួលបានលទ្ធផលយ៉ាងនេះ។

Andre Onana Manchester United Galatasaray 2023-24 Champions League

អ្នកចាត់ការក្លឹប Manchester United លោក Erik ten Hag មិនបានបន្ទោស Onana ចំពោះលទ្ធផលស្មើរនេះទេ។ គាត់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “គាត់មិនអីនោះទេ។ វាមិនមែនជាបញ្ហាផ្ទាល់ខ្លួននោះទេ។ កំហុសនៅក្នុងកីឡាបាល់ទាត់វាអាចបង្កើតនៅរឿងផ្សេង ហើយអ្នកត្រូវទទួលខុសត្រូវចំពោះវា ប៉ុន្តែវាតែងតែជាបញ្ហារបស់ក្រុមទាំងមូល”។

“ពួកយើងរកបានគ្រាប់បាល់លឿនជាងក្រុមផ្សេងៗ។ វាគឺជាគោលដៅនៅពេលដែលយើងនាំមុខ ២ទល់នឹង០ ហើយអ្នកត្រូវធ្វើការគ្រប់គ្រង់ការប្រកួតនេះ។ វាមិនមែនជារឿងងាយស្រួល ដែលយើងបានផ្តល់នៅបាល់ពិន័យ Free-Kick ទៅអោយគេ ហើយពួកយើងត្រូវការពារបាល់ពិន័យ Free-Kick អោយបានល្អ។ Hakim គឺអស្ចារ្យ ខ្ញុំបានដឹងអំពីរឿងនេះ ហើយគាត់គឺមិនធម្មតានោះទេ”។

Bruno Fernandes Andre Onana Manchester United Galatasaray 2023-24 Champions League

លទ្ធផលការប្រកួតយប់ថ្ងៃពុធបានធ្វើអោយក្លឹប United បន្តនៅបាត់តារាងនៅពូល A ខណៈពេលដែលការប្រកួតចុងក្រោយនឹងមកដល់។ ក្លឹបបិសាចក្រហមត្រូវការឈ្នះក្លឹប Bayern Munich នៅប្រកួតចុងក្រោយ ហើយក្លឹប Copenhagen ត្រូវស្មើរជាមួយនឹងក្លឹប Galatasaray ទើបពួកគេអាចឡើងទៅលេងនៅវគ្គ ១៦ក្រុមចុងក្រោយបាន។

Ten Hag នៅតែរក្សាភាពស្មើរភាពចំពោះកីឡាករ Onana នៅពេលនេះ ប៉ុន្តែកន្លែងរបស់គាត់នៅក្នុងក្រុមអាចនឹងជួបការលំបាក ប្រសិនជាគាត់នៅតែបន្តបង្កើតកំហុសដដែរៗ។ អ្នកចាំទីរូបនេះ អាចនឹងត្រូវទៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិ កាម៉ារ៉ូន ក្នុងការប្រកួត AFCON ២០២៤ នៅខែមករា ដែលអាចអនុញ្ញាតអោយអ្នកចាំទីដៃទី២ Altay Bayindir មានឪកាសបង្ហាញខ្លួនបាន៕

Previous articleខ្សែបម្រើប្រយុទ្ធ Wirtz កំពុងទាក់ទាញក្លឹបយក្សចំនួន ៥នៅទ្វីបអឺរ៉ុប
Next articleជ័យជំនះយប់មិញ!! បានធ្វើអោយ Arsenal បំបែកកំណត់ត្រាមួយរបស់ក្លឹប Man Utd