ជ័យជំនះយប់មិញ!! បានធ្វើអោយ Arsenal បំបែកកំណត់ត្រាមួយរបស់ក្លឹប Man Utd

បរទេស៖ ក្លឹបកាំំភ្លើងធំបានទទួលនៅកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនាពានរង្វាន់ Champions League ហើយក្រោយបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងវគ្គទី១នៃការប្រកួតជាមួយនឹងក្រុមមកពីបារាំង នៅកីឡាករដ្ឋាន Emirates។ ពួកគេបានស៊ុតបញ្ចូលទី ៥គ្រាប់នៅក្នុងវគ្គទី១ ដោយកីឡាករ Kai Havertz, Gabriel Jesus, Bukayo Saka, Gabriel Martinelli និង Martin Odegaard។ លោក Mikel Arteta បានសរសេរឈ្មោះរបស់គាត់នៅក្នុងប្រវត្តិសាស្ត្រ ដោយពួកគេបានក្លាយជាក្រុមអង់គ្លេសទី១ ដែលនាំមុខគូរប្រកួតបានច្រើនគ្រាប់ជាងគេនៅក្នុងការវគ្គទី១ សម្រាប់ពានរង្វាន់ទ្វីបអឺរ៉ុប។

Martin Odegaard Arsenal 2023-24

វាគ្រាន់តែចាប់ពីនាទីទី១៥ក្នុងវគ្គទី១ទៅ ក្រុមដែលមានមូលហេតុនៅភាគខាងជើងទីក្រុងឡុងដ៍បានស៊ុតបញ្ចូលទៅ៤គ្រាប់ទៅហើយ ហើយមុននឹងបញ្ចប់វគ្គទី១ កីឡាករ Martin Odegaard ក៏បានបន្ថែមមួយគ្រាប់ទៀតអោយបាន ៥គ្រាប់។ វាបានធ្វើអោយពួកគេទទួលបាននៅកំណត់ត្រាថ្មីមួយសម្រាប់ប្រវត្តិសាស្ត្រ ដោយពួកគេបានក្លាយជាក្រុមបាល់ទាត់មកពីអង់គ្លេសដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងវគ្គទី១ ដែលកំណត់ត្រាពីមុនជារបស់ក្លឹប Man Utd ដែលអាចស៊ុតបញ្ចូលទីបានតែ ៤គ្រាប់ប៉ុណ្ណោះ។

Arsenal boss Mikel Arteta believes he still has something to prove in  Europe | The Independent

ក្លឹប Arsenal បានឡើងទៅវគ្គបន្ទាប់ហើយ ក្រោយជាក្រុមដែលឈរនៅលើកំពូលតារាងពូល B ទោះបីជានៅសល់មួយប្រកួតទៀតជាមួយនឹងក្លឹប PSV ក៏ដោយ។ ក្រោយទទួលបានជ័យជំនះនៅ Champions League លោក Arteta ត្រូវធ្វើការផ្តោតលើការប្រកួតនៅ Premier Leage ម្តង ខណៈពេលដែលពួកគេត្រូវប្រកួតជាមួយនឹងម្ចាស់ផ្ទះ Wolves នៅថ្ងៃសៅរ៍នេះ៕

arsenal rclens

Previous articleErik ten Hag សម្រេចយ៉ាងនេះ ចំពោះកំហុសរបស់ Onana ធ្វើអោយ Man Utd ទទួលលទ្ធផលស្មើរ
Next articleអីយ៉ាស់!! Newcastle សម្លឹងអតីតខ្សែប្រយុទ្ធរបស់ក្លឹប Chelsea