Pochettino រំលឹងដល់រឿងបន្តកុងត្រារបស់ខ្សែការពារម្នាក់នេះ

បរទេស៖ ដោយកុងត្រារបស់កីឡាករ Thiago Silva នៅសល់តែ ៦ខែទៀតនៅទឹកដី Stamford Bridge លោក Mauricio Pochettino អ្នកចាត់ការក្លឹបតោខៀវក៏បានបញ្ជាក់ថា “មិនមានការចរចា” រវាងក្លឹប Chelsea និងកីឡាករសញ្ជាតិប្រេស៊ីលទៅលើការបន្តកុងត្រាថ្មីនោះទេ។

Thiago Silva Chelsea vs Middlesbrough 2023-24

លោក Pochettino បានបន្ថែមទៀតថា៖ “នៅពេលនេះយើងមិនមានការពិភាក្សាជាមួយនឹងកីឡាករ។ ខ្ញុំមិនជឿថាក្កលឹបនឹងពិភាក្សាជាមួយគាត់។ តាមគំនិតរបស់ខ្ញុំ នៅពេលនេះ ពួកយើងត្រូវធ្វើការទាំងអស់គ្នា ដើម្បីពង្រឹងទម្រង់លេង និងទទួលបានលទ្ធផលដែលយើងចង់បាន។ វានឹងស្ថិតនៅរវាងកីឡាករ នងិក្លឹប ដើម្បីធ្វើការសម្រេចចិត្តថាអ្វីដែលល្អបំផុតសម្រាប់ភាគីទាំងសងខាង (Silva និង Chelsea) និងអនាគត។ មកដល់ពេលនេះ ខ្ញុំមិនជឿជាក់ថា (មានការពិភាក្សាអ្វីកើតឡើងនោះទេ)៕

Previous articleNapoli បានដាក់សំណើរសុំខ្ចីជើងកីឡាកររបស់ក្លឹប Bournemouth
Next articleChelsea ត្រៀមកញ្ចប់ប្រាក់ ៧៥លានអឺរ៉ូ សម្រាប់កីឡាករវ័យក្មេងរូបនេះ