Chelsea ត្រៀមកញ្ចប់ប្រាក់ ៧៥លានអឺរ៉ូ សម្រាប់កីឡាករវ័យក្មេងរូបនេះ

បរទេស៖ ក្លឹប Chelsea រីករាយក្នុងការចំណាយប្រាក់ ៧៥លានអឺរ៉ូ ដើម្បីចុះហត្ថលេខាយកយុវជនវ័យ ១៦ឆ្នាំ Estevao Willian ពីក្លឹប Palmeiras។

Estevão Messinho, Palmeiras 2023

ក្លឹបតោខៀវសម្រេចចិត្តក្នុងការនាំយកតារាឆ្នើមដែលមានរហ័សនាមថា “Missinho ( Little Lionel Messi)” ហើយតាមការចេញផ្សាយរបស់របស់ Sport បានអោយដឹងថាខាងក្លឹប Chelsea បានបញ្ជូនបុគ្គលិកទៅធ្វើការពិភាក្សាជាមួយនឹងខាងក្លឹប Palmeiras ហើយ។ ក្លឹបនៅ Premier League មួយនេះរីករាយក្នុងការផ្តល់តម្លៃអោយត្រូវនឹងលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់ គឺ ៦០លានអឺរ៉ូ ប៉ុន្តែនៅពេលដែលអ្វីៗត្រូវបានបញ្ចប់ កិច្ចព្រមព្រៀងអាចកើនឡើងដល់ទៅ ៧៥លានអឺរ៉ូ៕

Previous articlePochettino រំលឹងដល់រឿងបន្តកុងត្រារបស់ខ្សែការពារម្នាក់នេះ
Next articleមានក្លឹបមួយ កំពុងព្យាយាមផ្ទេរយកកីឡាករ Ivan Perisic