ល្អដល់ថ្នាក់ AC Milan ហ៊ានចំណាយលុយ ២៥លានអឺរ៉ូ និងកីឡាករម្នាក់អោយថែមទៀត

បរទេស៖ កីឡាករ Alessandro Buongiorno របស់ក្លឹប Torino ដែលបច្ចុប្បន្នគឺជាអ្នកមានទេពកោសល្យ កំពុងទាក់ទញក្លឹបកំពូលៗនៅតំបន់អឺរ៉ុប។នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថា ក្លឹប Bayern Munich និង PSG សុទ្ធតែជាក្លឹបដែលសម្លឹងមើលខ្សែការពារកណ្តាលវ័យ​២៤ឆ្នាំរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប AC Milan បានបង្ហាញអោយឃើញក្នុងការនាំមុខគេសម្រាប់ការផ្ទេរកីឡាករ Buongiorno។

Buongiorno Torino

ខាងក្លឹប AC Milan បានរៀបចំក្នុងការដាក់សំណើរក្នុងតម្លៃ ២៥លានអឺរ៉ូ ដើម្បីអាចធានាបាននៅការផ្ទេរយកខ្សែការពារដែលមានទេពកោសល្យម្នាក់នេះ។ នៅក្នុងផ្នែកមួយនៃការផ្ទេរនេះ ខាងក្លឹប AC Milan បានដាក់បញ្ចូលនៅខ្សែប្រយុទ្ធ Lorenzo Colombo ដែលបានធ្វើអោយការផ្ទេរកាន់តែមានអត្ថប្រយោជន៍៕

AC Milan Looking To Keep Lorenzo Colombo As The Backup Striker For The  Season - The AC Milan Offside

Previous articleខ្លាំងបាត់!! Man Utd គ្រោងចាយលុយ ១៣០លានផោនសម្រាប់តារាឆ្នើម Real Madrid ម្នាក់នេះ
Next articleមិនគិតច្រើន!! West Ham បដិសេធនៅសំណើរមួយរបស់ក្លឹប Marseille