បរទេស៖ ក្លឹប Fulham បានធ្វើការដាក់សំណើរដែលមានទំហំទឹកប្រាក់ ៣០លានផោន សម្រាប់ការផ្ទេរកីឡាករ Andre Trindade របស់ក្លឹប Fluminense។ តាំងពីរដូវក្តៅមក ខ្សែបម្រើរូបនេះបានមានពាក្យចចាមអារ៉ាមជាច្រើនជាមួយនឹងការផ្ទេរមកកាន់ Premier League ហើយក្នុងនោះរួមមាន Manchester United និង Liverpool ដែលបានបង្ហាញអំពីការចាប់អារម្មណ៍។
នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាក្លឹប Fulham បាននឹងកំពុងនាំមុខនៅក្នុងការប្រជែងយកកីឡាករ Andre ពីព្រោះពួកគេបានដាក់សំណើរ ៣០លានផោន ជាមួយនឹងតម្លៃ ៥លានផោនទៀតសម្រាប់ជាចន្លោះក្នុងការផ្ទេរ៕