បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាខ្សែការពារ Javier Manquillo របស់ក្លឹប Newcastle United ជិតចាកចេញពីក្លឹបទៅចូលរួមជាមួយក្លឹប Celta Vigo ហើយ។
កីឡាករវ័យ ២៩ឆ្នាំដែលបានមកចូលរួមជាមួយនឹងក្លឹប Newcastle កាលពីឆ្នាំ ២០១៧ បានជួបនឹងបញ្ហាជាច្រើននៅរដូវកាលនេះ ដោយមិនបានបង្ហាញខ្លួននោះទេ ដោយសារតែរបួសសាច់ដុំ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការផ្ទេរទទួលបានជោគជ័យ កីឡាករ manquillo អាចនឹងពិភាក្សាក្នុងការវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ និងអាចជួបជុំជាមួយនឹងអតីតអ្នកចាត់ការក្លឹប Newcastle គឺលោក Rafa Benitez។
ការចាកចេញរបស់ Manquillo កើតឡើងនៅពេលដែលគាត់ដឹងថាខ្លួនគាត់ជាខ្សែការពារស្តាំជម្រើសទី ៤ សម្រាប់ក្លឹប Newcastle ដោយអង្គុយនៅពីក្រោយ Kieran Trippier, Tino Livramento និង Emil Krafth ៕