បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona កំពុងពិចារណាលើការលក់កីឡាករ Jules Kounde ដែលជាផ្នែកមួយក្នុងការជួយដោះស្រាយដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។
កីឡាករសញ្ជាតិបារាំងដែលបានមកចូលរួមជាមួយនឹងក្លឹប Barca ពីក្លឹប Sevilla ក្នុងតម្លៃ ៥៥លានអឺរ៉ូក្នុងឆ្នាំ២០២២ បានរាយការណ៍អំពីការមិនសប្បាយចិត្តដែលត្រូវដាក់អោយលេងក្នុងតំណែងជាខ្សែការពារស្តាំង ខណៈគាត់មានតួនាទីជាខ្សែការពារកណ្តាលនោះទេ។

ជាមួយនឹងជម្រើសច្រើនលើសលប់នៃជម្រើសការពាររួមមាន Ronald Araujo, Inigo Martinez, Andreas Christensen និងកីឡាករវ័យក្មេង Pau Cubardi ខាងក្លឹប Barcelona អាចនឹងលក់ Kounde ចេញ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ៕



