អនាគត Modric ជាមួយនឹង Real Madrid កាន់តែខិតដល់ទីបញ្ចប់ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Luka Modric​ មានភាគច្រើននៃការចាកចេញពីក្លឹប Real Madrid ដោយសារតែគាត់ត្រូវបានកាត់បន្ថយចំនួនប្រកួតនៅក្នុងរដូវកាលនេះ។

ខ្សែបម្រើវ័យ ៣៨ ឆ្នាំរូបនេះ បានឃើញសកម្មភាពតិចតួចនៅលើទីលាន ដោយលេងបានត្រឹមតែ ៣៦នាទីក្នុងការប្រកួតជាមួយក្លឹប Atletico Madrid និងក្លឹប Girona ។ លើសពីនេះ កីឡាករ Modric បានអវត្តមានក្នុងទីលានប្រកួត អំឡុងពេលដែលក្លឹប Real Madrid បានយកឈ្នះទៅលើក្លឹប RB Leipzig ក្នុងពានរង្វាន់ Champions League។

Luka Modric Real Madrid 2023-24

ការធ្លាក់ចុះនៃតួនាទីរបស់កីឡាករ Modric នៅក្នុងក្រុម អាចបង្ហាញអោយឃើញថាពេលវេលារបស់គាត់ជាមួយនឹងក្លឹប Real Madrid កាន់តែជិតដល់ទីបញ្ចប់ហើយ៕

Previous articleBarca ពិចារណាលក់ខ្សែការពាររូបនេះ ដើម្បីជួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លឹប
Next articleMan City នៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើប្រយុទ្ធរូបនេះដដែរ