កីឡាករ Eddie Nketiah អាចនឹងចាកចេញពី Arsenal ក្រោយមានក្លឹប ៣ចាប់អារម្មណ៍គាត់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Eddie Nketiah បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបមួយចំនួននៅ Premier League ដែលនេះជាឪកាសសម្រាប់គាត់ក្នុងការចាកចេញពីក្លឹបកាំភ្លើងធំនារដូវក្តៅខាងមុខ។

ប្រភពដដែរបានអោយដឹងថាកីឡាករ Nketiah បានពិចារណាក្នុងការចាកចេញពីក្លឹប Arsenal ដើម្បីស្វែងរកនៅពេលវេលាប្រកួតលើទីលានបន្ថែមទៀត។ ក្លឹប Crystal Palace, Brentford និង Wolves សុទ្ធតែជាក្លឹបដែលបញ្ជាក់អំពីការចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ។

Eddie Nketiah Arsenal all-white kit 2023

គួរបញ្ជាក់ថាកីឡាករ Nketiah បានបង្ហាញខ្លួនអោយក្លឹប Arsenal នៅក្របព្រឹត្តិការណ៍ទាំងអស់ចំនួន ៣៣ប្រកួត និងស៊ុតបញ្ចូលទីបាន ៦គ្រាប់៕

Previous articleលោក Southgate ចេញមកឆ្លើយតបនឹងការចាប់អារម្មណ៍របស់ Man Utd ថា
Next articleខ្សែបម្រើ Teun Koopmeiners បង្ហើបអំពីលីគដែលខ្លួនចង់ទៅលេងបន្ទាប់