បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា Ekrem Konur បានអោយដឹងថាក្លឹបបាល់ទាត់ Inter Miami នៅ Major League Soccer បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Axel Witsel របស់ក្លឹប Atletico Madrid នៅរដូវក្តៅខាងមុខនេះ។
ក្រុមរបស់ Lionel Messi នឹងត្រូវជួបប្រកួតជាមួយនឹងក្លឹប LA Galaxy ដែលកំពុងចង់បានខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកវ័យ ៣៥ ឆ្នាំរូបនេះផងដែរ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
គួរបញ្ជាក់ថាកីឡាករ Axel Witsel កំពុងលេងអោយក្លឹប Atletico Madrid ហើយសម្រាប់រដូវកាល ២០២៣-២៤នេះ គាត់បានបង្ហាញខ្លួន ៤២ដងអោយក្លឹបនៅអេស្ប៉ាញមួយនេះ ហើយស៊ុតបញ្ចូលទីបាន ១គ្រាប់៕



