Sir Jim Ratcliffe គ្រោងផ្តល់ជូននៅសំណើរមួយនេះ សម្រាប់កីឡាករ McTominay

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាសហម្ចាស់ថ្មីលោក Sir Jim Ratcliffe និង INEOS មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់កីឡាករ McTominay ហើយជឿជាក់ថាកីឡាករសញ្ជាតិស្កុតឡែនអាចជាតួអង្គសំខាន់សម្រាប់ក្លឹបនាពេលអនាគត ហើយអាចនឹងផ្តល់ជូនគាត់នៅកុងត្រាថ្មី ជាមួយនឹងការតម្លើងប្រាក់ឈ្នួលផងដែរ។ នៅក្នុងរដូវកាលនេះកីឡាករ McTominay បានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងការបង្ហាញខ្លួន ២៥ប្រកួត។

Scott McTominay Man Utd 2023-24

ក្លឹប United មានជម្រើសលក្ខខណ្ឌក្នុងការពន្យាកុងត្រារបស់កីឡាករ McTominay ជាមួយនឹងប្រាក់ឈ្នួល ៦ម៉ឺនផោនក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល ១ឆ្នាំទៀត ប៉ុន្តែតាមប្រភពព័ត៌មានខាងលើបានអោយដឹងថាគាត់អាចទទួលបានប្រាក់ឈ្នួលទ្វេរដង ក៏ដូចការបន្តការស្នាក់នៅវែងជាមុន។ គាត់ក៏ទទួលបានការចាប់អារម្មណ៍អំពីសំណាក់ក្លឹប West Ham និង Newcastle United ផងដែរ ក្នុងការចុះហត្ថលេខាយករូបគាត់ ប៉ុន្តែត្រូវបានក្លឹប Man Utd ច្រាលចោល។

កីឡាករសញ្ជាតិស្កុតឡេនគឺជាអ្នកគាំទ្ររបស់ United ហើយគាត់បានបង្ហាញខ្លួន ២៤៣ប្រកួតសម្រាប់ក្លឹបនេះ។ គាត់បានស៊ុតបញ្ចូលទី ២៨គ្រាប់ និង assist ចំនួន ៨ដង ខណៈដែលគាត់បង្ហាញខ្លួន ៤១ដងអោយក្រុមជម្រើសជាតិ។

Erik ten Hag Manchester United Scott McTominay dejected 2023-24

កីឡាករ McTominay អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតជាមួយក្លឹប Brentford នៅពេលដែលការប្រកួត Premier League ត្រលប់មកវីញនៅថ្ងៃសៅរ៍។ ក្លឹប Man Utd កំពុងស្ថិតនៅលំដាប់ទី៦ នៃតារាងលីគអង់គ្លេស៕

Previous articleMan Utd ត្រូវប្រជែងជាមួយក្លឹបយក្ស ២នេះ ដើម្បីផ្ទេរយកខ្សែការពារ Jarrad Branthwaite
Next articleKyle Walker ទំនង់អាចជួយក្លឹប Man City ពេលប្រកួតនឹង Arsenal បាន