បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabio Santino តាមរយៈ TV Play បានអោយដឹងថាក្លឹបហង្សក្រហម បានរាយការណ៍អំពីការចង់ដាក់សំណើរមានតម្លៃ ៤០-៤៥លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Federico Chiesa របស់ក្លឹប Juventus។
នៅក្នុងបទសម្ភាស៍មួយលោក Santini បាននិយាយថា៖ “មានការដាក់សំណើរពីក្លឹបយក្សមួយនៅ Premier League សម្រាប់កីឡាករ Chiesa ហើយនោះជាក្លឹប Liverpool”។

គួរបញ្ជាក់កីឡាករ Federico Chiesa លេងអោយក្លឹប Juventus សរុបបានចំនួន ១១៩ប្រកួត និងស៊ុតបញ្ចូលទីបាន ២៩គ្រាប់៕



