បរទេស៖ ខ្សែការពារស្លាបឆ្វេងវ័យ ២៣ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានទទួលការផ្តល់ជូនកិច្ចសន្យាពីម្ចាស់ជើងឯក Bundesliga ប៉ុន្តែកិច្ចព្រមព្រៀងនៅមិនទាន់មានពន្លឺនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់លោក Max Eberl នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich បានអោយដឹងថាជាលទ្ធផលកីឡាករ Davies ត្រូវតែផ្តល់នៅចម្លើយរបស់ខ្លួននៅក្នុងខែមេសា ថាទទួលយកនៅសំណើកុងត្រាថ្មីរបស់ Bayern Munich ឫក៏ទទួលយកនៅសំណើរពីក្លឹបផ្សេងដែលចង់ចុះហត្ថលេខាយកគាត់។ លោក Nedal Huoseh ភ្នាក់ងាររបស់កីឡាករ Davies បានធ្វើការស្តីបន្ទោសទៅកាន់ក្លឹប Bayern ចំពោះការដោះស្រាយនៅស្ថានការណ៍របស់ពួកគេ ដោយពួកគេត្រូវធ្វើការដោះស្រាយអោយបានឆាប់រហ័ស មិនមែនបន្តទុកអោយមានភាពមិនច្បាស់លាស់នោះទេ។

លោក Nedal Huoseh បានប្រាប់ទៅកាន់សារព័ត៌មាន BILD ថា៖ “វាជារឿងអយុត្តិធម៌ក្នុងការទទួលបានឱសានវាទពីក្លឹប Bayern ។ ពួកយើងនឹងសម្រេចចិត្តថានឹងត្រូវធ្វើអ្វីនៅចុងរដូវកាលនេះនៅពេលដែលមានភាពច្បាស់លាស់។ វាមិនយុត្តិធម៌ទេដែលកីឡាករ Alphonso ត្រូវបានវាយប្រហារ។ ពួកយើងធ្លាប់បានខិតជិតក្នុងការព្រមព្រៀងតាំងតែពី ១ឆ្នាំមុន។ បន្ទាប់មកគណៈគ្រប់គ្រង់របស់ក្លឹបទាំងមូលត្រូវបានផ្លាស់ប្តូរ។ ពួកយើងមិនបានលឺអ្វីសោះអស់រយៈពេល ៧ខែមកហើយ”។
លោក Nedal Huoseh បានបន្ថែមទៀតថា៖ “ឥឡូវនេះ យើងកំពុងត្រូវបានផ្តល់ឱសានវាទ អោយផ្តល់នៅចម្លើយក្នុងរយៈពេល ២សប្តាហ៍ទៀត ពីព្រោះក្លឹបកំពុងស្ថិតនៅក្រោមសម្ពាធ ហើយចំណាយពេលយ៉ាងយូរក្នុងការរៀបចំនៅគណៈគ្រប់គ្រង់របស់ក្លឹបឡើងវិញ។ វាមិនយុត្តិធម៌នោះទេ។ វាជាកុងត្រាដល់សំខាន់មួយសម្រាប់អាជីពរបស់កីឡាករ Alphonso ហើយពួកយើងត្រូវធ្វើការសម្រេចចិត្តដោយមិនដឹងថានរណានឹងក្លាយជាគ្រូបង្វឹកបន្ទាប់នៅរដូវកាលក្រោយ ឫក៏ក្រុមទាំងមូលទៅជាយ៉ាងណា។ នោះហើយជាមូលហេតុដែលយើងគិតថាវាមិនយុត្តិធម៌ក្នុងការផ្តល់ចម្លើយចំពោះឱសានវាទមួយនេះ”។

ដោយសារការវិវឌ្ឍន៍ទាំងនេះ និងភាពមិនចុះសម្រុងគ្នារវាងកីឡាករ Davies និងបុគ្គលិករបស់ក្លឹប វាអាចក្លាយជាពន្លឺសម្រាប់ការផ្ទេរទៅកាន់ក្លឹប Real Madrid។ នៅពេលដែលកីឡាករមិនពេញចិត្ត និងមានអារម្មណ៍ថាស្ថិតនៅក្រោមការបង្ខំដើម្បីទទួលយកនៅកុងត្រាថ្មី ដែលដូចទៅនឹងស្ថានភាពបច្ចុប្បន្ននេះ។ ខាងក្លឹប Bayern អាចនឹងត្រូវបង្ខំអោយធ្វើការចរចាជាមួយនឹងក្លឹប Real Madrid ដើម្បីទទួលយកនៅតម្លៃផ្ទេរទាបមួយសម្រាប់កីឡាករ Davies ប្រសិនជាការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននាពេលអនាគត។
ដោយសារកិច្ចសន្យានោះមើលទៅទំនងជាមិនបានសម្រេចទេ ក្រោយលោក Fabrizio Romano អ្នកសារព័ត៌មានកីឡាបានធ្វើការអាប់ដេតអំពីស្ថានភាពនេះថា៖ “កីឡាករ Davies នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Bayern ទេ ដែលធ្វើអោយខាងក្លឹប Real ធ្វើការប្រុងប្រយ័ត្ន និងត្រៀមក្នុងការបើកការចរចា”។

កីឡាករសញ្ជាតិកាណាដានឹងនៅតែជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់លោក Thomas Tuchel សម្រាប់នៅការប្រកួតដែលសល់ក្នុងរដូវកាលនេះ។ យ៉ាងហោចណាស់ គាត់អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតជាមួយនឹងក្លឹប Borussia Dortmund នាថ្ងៃសៅរ៍៕



