Arsenal បង្ហើបឈ្មោះខ្សែប្រយុទ្ធ ៣រូប ដែលចង់ផ្ទេរយកនារដូវក្តៅ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Arsenal នឹងចុះហត្ថលេខាយកខ្សែប្រយុទ្ធសម្រាប់ទីផ្សារដោះដូររដូវក្តៅ ខណៈពេលដែលកីឡាករ Eddie Nketiah ត្រៀមក្នុងការចាកចេញពីក្លឹបសម្រាប់រដូវកាល ២០២៤-២៥។

នៅពេលនេះពួកគេមានជម្រើសខ្សែប្រយុទ្ធ ៣រូបរួមមានកីឡាករ Viktor Gyokeres, Santiago Gimenez និង Benjamin Sesko នៅក្នុងបញ្ជីរបស់ក្លឹប។ ពួកគេនឹងត្រូវប្រជែងជាមួយក្លឹប PSG សម្រាប់ការផ្ទេរកីឡាករ Viktor Gyokeres ខណៈប្រជែងនឹងក្លឹប Tottenham Hotspur សម្រាប់ការផ្ទេរកីឡាករ Santiago Gimenez៕

Previous articleដាក់លក់ហើយ!! ប៉ុន្តែមិនទាន់មានក្លឹបដាក់សំណើរនោះទេ
Next articleJuventus ចង់បានបុរសសញ្ជាតិអ៊ីតាលីម្នាក់នេះមកជំនួសកន្លែងលោក Allegri