បរទេស៖ ក្លឹប Bayern Leverkusen បានកំណត់គោលដៅរបស់ពួកគេក្នុងការទិញខ្សែការពារ Rafa Marín របស់ក្លឹប Real Madrid ។ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថា ការចរចារអាចនឹងមានបញ្ហា ខណៈក្លឹប Real Madrid មានបំណងក្នុងការអោយខ្ចីជើង ឬលក់ខ្សែការពារកណ្តាលវ័យ ២១ឆ្នាំរូបនេះ ជាមួយនឹងជម្រើសលក្ខខណ្ឌក្នុងការទិញគាត់ត្រលប់មកវិញនាពេលអនាគត។
ក្រៅពីកីឡាករ Marin ខាងក្លឹប Bayer Leverkusen ក៏បានសម្លឹងឃើញខ្សែការពារ Riccardo Calafiori របស់ក្លឹប Bologna ដែលមានតម្លៃ ២៥លានអឺរ៉ូ៕