បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Newcastle បានចេញមកប្រជែងជាមួយនឹងក្លឹប Chelsea ដើម្បីចុះហត្ថលេខាយកខ្សែការពារ Jule Kounde របស់ក្លឹប Barcelona នៅរដូវក្តៅនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះមានកុងត្រាជាមួយក្លឹបយក្សកាតាឡានរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែគាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សនៅអឺរ៉ុបមួយចំនួនដូចជា Paris Saint-Germain, Inter និង Manchester United៕