Leverkusen និង Juventus កំពុងប្រជែងគ្នាយកខ្សែការពាររបស់ Man City

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Bayer Leverkusen និង Juventus កំពុងនាំមុខគេក្នុងការប្រជែងយកខ្សែការពារ Yan Couto របស់ក្លឹប Manchester City ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។

Yan Couto Girona

កីឡាករ Couto ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Girona បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ និងទទួលបានការកោះហៅជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលផងដែរ។ បើទៅបីជាបង្ហាញទម្រង់លេងយ៉ាងល្អក៏ដោយ ក៏គេមើលឃើញថាកីឡាករ Couto អាចទទួលបានការលេងនៅជម្រើសដំបូងសម្រាប់ក្លឹបផ្សេង ជាជាងជាប់ជម្រើសដំបូងនៅក្រោមការដឹកនាំរបស់លោក Pep Gaurdiola នៅកីឡដ្ឋាន Etihad។

ម្ចាស់ជើងឯក Bundesliga ក្លឹប Leverkusen បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Couto យ៉ាងខ្លាំង ដោយសារអាចជាជម្រើសក្នុងការមកជំនួសកន្លែងរបស់កីឡាករ Jeremie Grimpong ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester United។ ក្នុងនោះក្លឹប Juventus ក៏បានសាកសួរអំពីស្ថានភាពរបស់កីឡាករ Couto ដោយសារតែឃើញនៅទម្រង់លេងរបស់គាត់៕

Previous articleAncelotti សម្លឹងឃើញកីឡាករ Leverkusen មកជំនួសកន្លែងរបស់ Toni Kroos
Next articleបែកធ្លាយដំណឹងថាកីឡាករ Jordan Henderson ចង់ចាកចេញពី Ajax