ក្លឹបយក្សនៅអាឡឺម៉ង់ចង់បានលោក De Zerbi មកធ្វើជាគ្រូបង្វឹកបន្ទាប់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាក្លឹប Bayern Munich បានធ្វើការពិភាក្សាទៅលើការតែងតាំងអ្នកចាត់ការថ្មីសម្រាប់មកជំនួសកន្លែងរបស់លោក Thomas Tuchel ដែលនឹងចាកចេញនៅចុងរដូវកាលនេះ។

Roberto De Zerbi Brighton

លោក Max Eberl នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich ចង់តែងតាំងគ្រូបង្វឹកក្លឹប Brighton លោក Roberto De Zerbi ខណៈដែលអតីតគ្រូបង្វឹករបស់ពួកគេលោក Hansi Flick ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីដែលក្លឹបចាប់អារម្មណ៍ចង់បានដូចគ្នា៕

Previous articleNewcastle កំពុងនាំមុខ Chelsea ក្នុងការផ្ទេរយកខ្សែការពារកណ្តាលរូបនេះ
Next articleកីឡាករជប៉ុនវ័យ៦៣ឆ្នាំប្រកាសបរិច្ចាគថវិកាបានពីការប្រកួតសប្បុរសធម៌ កម្ពុជា-ជប៉ុនប្រគល់ជូនដល់មូលនិធីកុមារកំព្រាកម្ពុជា