បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Steven Bergwijn នឹងក្លាយជាកីឡាករម្នាក់ដែលត្រូវក្លឹបផ្សេងតាមមើលនៅរដូវក្តៅ ដោយសារតែក្លឹប Ajax កំពុងមានបញ្ហាហិរញ្ញវត្ថុ។
ក្នុងនោះត្រូវបានគេដឹងថាកីឡាករ Bergwijn អាចនឹងមានតម្លៃ ២០លានផោនសម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ។ គាត់នៅតែស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបនៅ Premier League មួយចំនួន បន្ទាប់ពីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប West Ham នៅក្នុងមករាកន្លងទៅ៕