Mourinho កំពុងតែចរចាជាមួយនឹងក្លឹបចំនួន ២

បរទេស៖ ក្លឹបយក្សទួរគី Fenerbahce និង Besiktas កំពុងត្រៀមក្នុងការប្រកួតប្រជែងក្នុងការចុះហត្ថលេខាយកអ្នកចាត់ការទូទៅ Jose Mourinho នៅរដូវកាល ២០២៤-២៥។

ប្រធានក្លឹប Besiktas បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីការចាប់អារម្មណ៍របស់ពួកគេចំពោះគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ ខណៈដែលគាត់បាននិយាយថា៖ “យើងបានទាក់ទងទៅលោក Jose Mourinho កាលពីខែមុន ហើយគាត់បានស្វាគមន៍ចំពោះការផ្តល់ជូនរបស់យើង។ ពួកយើងបានដោះស្រាយនៅបញ្ហាសេដ្ឋកិច្ចរបស់យើងរួចរាល់ហើយ ហើយនៅសប្តាហ៍ក្រោយពួកយើងនឹងធ្វើដំណើរទៅប្រទេសអ៊ីតាលីដើម្បីអាចជួយគ្នាផ្ទាល់មុខតែម្តង។ ប្រសិនបើយើងឈានដល់កិច្ចព្រមព្រៀងជាមួយលោក Mourinho នោះយើងនឹងណែនាំគាត់ឱ្យបញ្ចូលលោក Ricardo Quaresma ទៅក្នុងក្រុមបុគ្គលិករបស់គាត់”៕

Previous articleចូលរួមរំលែកទុក្ខ!! ខណៈកីឡាករ ញ៉ន កុយ របស់ក្រុមបាល់ទាត់ ព្រះវិហារក្រោនបានទទួលមរណៈភាព
Next articleReal Madrid ចង់បានខ្សែបម្រើហង្សក្រហមម្នាក់ ដើម្បីមកជំនួស Toni Kroos និង Luka Modric