ហ្វេសប៊ុក៖ នេះបើយោងតាមផេក Preah Vihear Crown FT បានធ្វើការបង្ហោះសាររំលែកទុក្ខនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះថា៖ “ក្រុមបាល់ទាត់ ព្រះវិហារក្រោន សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះកីឡាករ ញ៉ន កុយ ដែលបានស្លាប់បាត់បងជីវិតមុននេះបន្តិច ក្នុងឧទ្ទវហេតុនៅលើទីលានដ៏សោកសង្រេងនេះ “។
ដោយក្នុងនោះក៏បានឃើញលោក ឈិន ឈឿន ក៏បានចុះបង្ហោះសាររំលែកទុក្ខដូចគ្នាដោយលោកបាននិយាយថា៖ “ខ្ញុំបាទ ឈិន ឈឿន សូមសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះកីឡាករ ញ៉ន កុយ ដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុលើទីលាន 🙏 សូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំចំពោះគ្រួសារនៃសព្វ “។
តាមរយៈខំមិននៅក្នុងនោះក៏បានបញ្ជាក់ថាកីឡាករដែលបាត់បង់ជីវីតខាងលើបណ្តាលមកពីគាំងបេះដូច៕