ទើបតែចែកផ្លូវជាមួយ Chelsea!! លោក Pochettino សម្លឹងឃើញឪកាសថ្មី ២ផ្សេងទៀត

បរទេស៖ លោក Mauricio Pochettino កំពុងគិតរួចហើយអំពីការងារបន្ទាប់របស់គាត់បន្ទាប់ការចាកចេញពីក្លឹប Chelsea ក្រោយទើបតែដឹកនាំបានតែមួយរដូវកាលនៅ Stamford Bridge ប៉ុណ្ណោះ។

បុរសសញ្ជាតិអាហ្សង់ទីនរូបនេះបានរាយការអំពីការចង់បានតំណែងគ្រូបង្វឹក្រុមជម្រើសជាតិអង់គ្លេសបន្ទាប់ពីលោក Gareth Southgate ប្រសិនជាគ្រូជម្រើសជាតិម្នាក់នេះចាកចេញ ក្រោយព្រឹត្តិការណ៍ Euro ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាគាត់ក៏បានទទួលការចាប់អារម្មណ៍ពីខាងថ្នាក់ដឹកនាំក្លឹប Manchester United ផងដែរ ប្រសិនជាពួកគេចែកផ្លូវជាមួយនឹងលោក Erik ten Hag នៅរដូវក្តៅនេះ៕

Previous articleក្លឹបចំនួន ៣ ចេញមកប្រជែងគ្នាចង់បានលោក Kieran McKenna មកធ្វើជាគ្រូបង្វឹក
Next articleបើទៅ Bayern មែន!! Kompany នឹងយកក្រុមការងារទាំងនេះទៅតាម