បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Pletternberg បានអោយដឹងថាការនិយាយព្រមព្រៀងគ្នារវាងកីឡាករ Aleix García និងក្លឹប Bayer Leverkusen បានកើតឡើងហើយ។ ដោយកុងត្រារយៈពេលវែងសម្រាប់ខ្សែបម្រើវ័យ ២៦ឆ្នាំពីក្លឹប Girona។
ការចរចារវាងក្លឹប Leverkusen និង Girona នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដោយតម្លៃផ្ទេរដែលនឹងលើកមកពិភាក្សាប្រមាណ ១៥-២០លានអឺរ៉ូ។ កីឡាករ Garcia នៅតែចង់ទៅចូលរួមជាមួយក្លឹប Leverkusen និងលោក Alonso ដើម្បីលេងនៅ Champions League នៅរដូវកាលក្រោយ៕