ក្លឹបចំនួន ៣ ចេញមកប្រជែងគ្នាយកខ្សែបម្រើ Conor Gallagher

បរទេស៖ កីឡាករ Conor Gallagher របស់ក្លឹប Chelsea កំពុងតែមានតម្រូវការខ្ពស់ពីសំណាក់ក្លឹបចំនួន ៣ ដែលគ្រោងនឹងចេញមកប្រជែងគ្នាសម្រាប់ខ្សែបម្រើដែលមានតម្លៃ ៥០លានផោន។

កីឡាករ Gallagher ត្រូវបានចាប់ទុកថាជាកីឡាករល្អរបស់ក្លឹប Chelsea ប៉ុន្តែក្លឹបតោខៀវត្រូវការលក់គាត់ដើម្បីរក្សាសមតុល្យហិរញ្ញវត្ថុរបស់ក្លឹបអោយបានមុនថ្ងៃកំណត់នៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាមានក្លឹប ៣ ដែលចង់បានកីឡាករ Gallagher ពីក្លឹប Chelsea ហើយក្នុងនោះរួមមាន Aston Villa, Tottenham Hotspur និង Atletico Madrid៕

Previous articleអ្នកចាត់ការថ្មីរបស់ Barca បញ្ជាក់អំពីអនាគតរបស់កីឡាករ​ Raphinha
Next articleក្លឹប Chelsea កំពុងតាមដានខ្សែប្រយុទ្ធរបស់ក្លឹប Everton